loader image
Edit Content

COVID-19 Updates

COVID-19 Screening Test

ភាសាខ្មែរ

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាវិទ្យាស្ថានស្រាវជ្រាវមិនរកប្រាក់ចំណូលនៅកម្ពុជា។ នៅក្នុងឆ្នាំ 1992 វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រូវបានបើកទ្វារដំណើរការឡើងវិញ ក្រោមកិច្ចព្រមព្រៀងរវាងរាជរដ្ឋា
ភិបាលកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រ (IP, នៅទីក្រុងប៉ារីស ប្រទេសបារាំង) ដែលកិច្ចព្រមព្រៀងនេះត្រូវបានបន្តកាលពីឆ្នាំ2013។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាធ្វើប្រតិបត្តិការដោយមានការគាំទ្រពីសំណាក់ក្រសួងសុខាភិបាល ហើយជំនួសមុខឱ្យក្រសួង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាអនុវត្តការងារវិទ្យាសាស្ត្រជីវិត និងការស្រាវជ្រាវផ្នែកសុខាភិបាល  ក៏ដូចជាផ្ដល់សេវាសាធារណៈ និងសកម្មភាពបណ្ដុះបណ្ដាលផងដែរ។ 

ភាសាខ្មែរ

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមានតួនាទីដ៏សំខាន់នៅក្នុងវិទ្យាសាស្ត្រជីវិត និងការស្រាវជ្រាវផ្នែកសុខាភិបាល ពាក់ព័ន្ធនឹងជំងឺឆ្លងដែលកំពុងកើតមានថ្មីៗ (មនុស្ស/សត្វ) ដោយសហការជាមួយនឹងដៃគូជាតិ និងអន្តរជាតិ។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាគឺជាសមាជិករបស់បណ្ដាញវិទ្យាស្ថានប៉ាស្ទ័រអន្តរជាតិ (IPIN ដែលមាន 32 វិទ្យាស្ថាន)។ លើសពីនេះទៅទៀត បន្ទាប់ពីមានកិច្ចព្រមព្រៀងឆ្នាំ 1992 រវាងរាជរដ្ឋាភិបាលកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រ (ក្រុងប៉ារីស) ព្រមជាមួយនឹងឯកឧត្តមសាស្ត្រាចារ្យ

 

ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា សាស្ត្រាចារ្យ Stewart Cole អគ្គនាយកវិទ្យាស្ថានប៉ាស្ទ័រ (ក្រុងប៉ារីស) គឺជាសហប្រធានក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។ គិតត្រឹមខែមករា ឆ្នាំ2021 ក្រុមប្រឹក្សាភិបាលរបស់ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានសមាសភាពដូចជា នាយកប្រតិបត្តិ វេជ្ជបណ្ឌិត Laurence BARIL (មន្ត្រីជំនាញបច្ចេកទេសអន្តរជាតិមកពីក្រសួងទទួលបន្ទុកកិច្ចការអឺរ៉ុប និងបរទេសរបស់ប្រទេសបារាំង) នាយករង វេជ្ជបណ្ឌិត លី សុវ៉ាត (មកពីក្រសួងសុខាភិបាល និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់របស់ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា) និងនាយកហិរញ្ញវត្ថុ លោក Christophe MOUSSET (វិទ្យាស្ថានប៉ាស្ទ័រក្រុងប៉ារីស)។

 

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានអង្គភាពមួយចំនួនដូចជា៖ នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ (រាប់បញ្ចូលទាំងការថែទាំមន្ទីរពិសោធន៍ និងមាត្រាសាស្ត្រ)  សេវាសាធារណៈមួយចំនួន (មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រ (LBM) មន្ទីរពិសោធន៍សុវត្ថិភាពបរិស្ថាន និងចំណីអាហារ (LEFS) មជ្ឈមណ្ឌលថ្នាំបង្ការអន្តរជាតិ  មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតចំនួនបី (ភ្នំពេញ កំពង់ចាម និងបាត់ដំបង) អង្គភាពស្រាវជ្រាវចំនួនប្រាំ (ស៊ាំវិទ្យា បាណកសាស្ត្រ វីរុសសាស្ត្រ គ្រុនចាញ់ និងអេពីដេមីសាស្រ្ត/សុខភាពសាធារណៈ) និងក្រុមស្រាវជ្រាវចំនួនបួន (ផ្នែកភាពស៊ាំនឹងឱសថប្រឆាំងមេរោគ/ជំងឺរបេង (AMR/TB) ការស្រាវជ្រាវផ្នែកគ្លីនិក One Health និង Geohealth) និងសេវាមាត្រាសាស្ត្ររួម។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានអ្នកស្រាវជ្រាវក្នុងស្រុកអចិន្ត្រៃយ៍ (n=8) និងអ្នកស្រាវជ្រាវអន្តរជាតិចំនួន 9 នាក់ មកពីវិទ្យាស្ថានប៉ាស្ទ័រ (ប៉ារីស n=6)។ វិទ្យាស្ថានជាតិស្រាវជ្រាវសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព របស់ប្រទេសបារាំង (IRD, n=2) និងវិទ្យាស្ថានស្រាវជ្រាវកសិកម្មសម្រាប់ការអភិវឌ្ឍរបស់ប្រទេសបារាំង (CIRAD, n=1) ។ ជាងនេះទៅទៀត អ្នកស្រាវជ្រាវជាន់ខ្ពស់មួយចំនួន និងថ្នាក់ក្រោយបណ្ឌិតនានា កំពុងធ្វើការលើគម្រោងមួយចំនួន។ គិតត្រឹមខែធ្នូ ឆ្នាំ2020 អ្នកវិទ្យាសាស្ត្រចំនួន 32 រូបមានវត្តមាននៅក្នុងវិទ្យាស្ថាន ក្នុងចំណោមបុគ្គលិកសរុបចំនួន 290 នាក់ (ដែលមាន 14 ជាតិសាសន៍)។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានទាញយកអត្ថប្រយោជន៍ដែលបានមកពីការគាំទ្រពីសំណាក់ដៃគូសហប្រតិបត្តិការ និងអភិវឌ្ឍន៍អន្តរជាតិមួយចំនួន ដើម្បីធានាដល់ការបំពេញបេសកកម្មរបស់ខ្លួន។

 

ទន្ទឹមនឹងនេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាក៏បានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលកម្រិតក្រោយឧត្តមសិក្សាផងដែរ ។ ក្នុងមួយឆ្នាំៗ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលយកនិស្សិតចំនួនប្រមាណ 100 នាក់ ដែលសិក្សាលើផ្នែក វិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រ និងវិស្វកម្ម ក៏ដូចជា និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត  ដែលសិក្សាវិទ្យាសាស្ត្រជីវិត មកពីសកលវិទ្យាល័យនានានៅកម្ពុជា និងបណ្ដាប្រទេសដៃទទៀត។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក៏ជាដៃគូជួរមុខរបស់ និស្សិតថ្នាក់បណ្ឌិតអន្តរជាតិសម្រាប់ជំងឺឆ្លង (International Masters for Infectiology) មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល 

 

(UHS រាជធានីភ្នំពេញ) និងសាកលវិទ្យាល័យ Paris-Saclay (ប្រទេសបារាំង)។ 

 

មន្ទីរពិសោធន៍របស់ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ស្ថិតក្នុងចំណោមមន្ទីរពិសោធន៍ដែលមានប្រសិទ្ធភាពជាងគេបំផុតនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការសិក្សាលើការចម្លងមេរោគ ការវិភាគលើសំណាកជីវសាស្ត្រ និងហ្សែនដើម្បីកំណត់ពីកម្រិតធ្ងន់ធ្ងរ ឬភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR) ការបង្ការជំងឺឆ្លងមនុស្ស/សត្វ និងការស្រាវជ្រាវគ្លីនិក។ 

IPC History

December 1953
IPC's History
CREATION

Creation of the Institut Pasteur in Phnom Penh, following the proclamation of the independence of the Kingdom of Cambodia (Directors: Dr. Maurice Huard from 1953 to 1955, and Dr. René Triau, 1955-1958). The Institute produced first veterinary vaccines but soon increased its capacity for human vaccines against rabies and smallpox.

January 1958
IPC's History
GIVEN NAME

The name was given of Institut Pasteur in Cambodia and its tasks were directed towards human biology and pathology. (Directors: 1958-1960: Dr. René Triau, 1960 – 1975: Dr. Yves GOUEFFON). In 1961, Dr. Claude Chastel created the service of human virology and medical entomology, and isolated Chikungunya virus (1961), dengue virus (1962) and Japanese encephalitis virus (1965). 

1986 - 1994
IPC's History
REBORN

The Institut Pasteur in Phnom Penh located in Toul Kork reborn under the direction of Mrs. Dr. Kruy Sunlay. Biological and microbiological analyzes (parasites, dengue, diarrhea) were developed and academic education was provided for medical staff.

August 27, 1992
IPC's History
CONVENTION

A convention between the Government of Cambodia and the Institut Pasteur was signed in Phnom Penh by Professor Maxime Schwartz, Director General of the Institut Pasteur and Dr. Yim Chhay Ly for the State of Cambodia.

March 29, 1994
IPC's History
FOUNDATION STONE

The foundation stone was celebrated by the French Minister of Health, Mrs Simone Veil and Dr. Chhea Tang, Minister of Health of Cambodia in the presence of Prof. Maxime Schwartz, Director General of the Institut Pasteur.

February 10, 1995
IPC's History
OFFICIAL OPENING

 The Institut Pasteur in Cambodia was officially opened by the Prime Minister of the Royal Government of Cambodia, Prince Norodom Ranariddh, in the presence of Prof Bernard Debré, French Minister of Cooperation. Dr. François Flye Sainte-Marie is officially the direction of the Institute and Ms. Kruy Sunlay, behind the rebirth of the Institut Pasteur in Cambodia, was appointed Deputy Director. The Institut Pasteur in Cambodia opened a new era and Khmer-French cooperation.

March 11, 2013
IPC's History
60th ANNIVERSARY

A ceremony to celebrate the 60th anniversary of the Institut Pasteur in Cambodia will take place in the presence of Dr Mam Bunheng and Pr Alice Dautry, Director General of Institut Pasteur. On this occasion will be the laying of the foundation stone of a building for a regional cross-disciplinary

December 2023
IPC's History
70th ANNIVERSARY

In 2023, the Institut Pasteur du Cambodge celebrated 70 years of presence in the country. Several events were organized for the occasion: a cocktail party at the French Embassy on May 23, a photographic exhibition from May to October on the wall of the French Embassy, conferences at the Institut Français du Cambodge in June and September, and a Gala Dinner for all IPC employees on December 8 at the Sokha Phnom Penh Hotel & Residence. A historical booklet, posters and medals have also been designed to commemorate the 70th anniversary.

Main National Partners

Main International Partners